នាវាពិឃាតបំពាក់ដោយមីស៊ីលដ៏ទំនើបរបស់ចិនបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី

រុស្ស៊ី៖ សារព័ត៌មានចិនស៊ីនហួរបានចុះផ្សាយថា នាវាពិឃាតចិនបំពាក់ដោយមីស៊ីល ឈ្មោះថា “Xi’an” បានធ្វើដំណើរទៅដល់ទីក្រុង St. Petersburg របស់ប្រទេសរុស្ស៊ីហើយ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីបំពេញទស្សនកិច្ចក្រៅផ្លូវការមួយ ។

Xi’an គឺជានាវាពិឃាតបំពាក់ដោយមីស៊ីល ត្រូវបានដាក់ឱ្យដំណើរការណ៍ក្នុងឆ្នាំ២០១៥ ហើយវាក៏មានបំពាក់ផងដែរនូវប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំង ។ នាវាពិឃាតនេះ អាចផ្ទុកក្រុមនាវិក២៥០នាក់ និងមានទម្ងន់៦.៦០០តោន ។

ដោយឡែកស្របពេលនៃការមកដល់របស់នាវា Xi’an ខាងលើនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីកងនាវារុស្ស៊ីប្រចាំតំបន់ មុននឹងត្រូវចូលរួមក្នុងទិវាកងនាវាជាតិរុស្ស៊ី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner