សៀវភៅសស្តីពីកិច្ចការពារជាតិចិនក្នុងយុគសម័យថ្មីត្រូវបានផ្សព្វផ្សាយជាផ្លូវការ
រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសស្តីពីកិច្ចការពារជាតិចិនក្នុងយុគសម័យថ្មីដែលជាសៀវភៅសស្តីពី កិច្ចការពារជាតិចម្រុះទី១ ដែលប្រទេសចិនចេញផ្សាយបន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក ដោយបានឧទ្ទេសនាមជាប្រព័ន្ធ នូវគោលនយោបាយផ្នែកកិច្ចការពារជាតិដែលមានលក្ខណៈការពារក្នុងយុគសម័យថ្មីរបស់ប្រទេសចិនលើ៦ វិស័យដែលបានបង្ហាញយ៉ាងច្បាស់លាស់ចំពោះពិភពលោកនូវទិសដៅយុទ្ធសាស្រ្តនៃកិច្ចការពារជាតិ និងកិច្ចកសាងកងទ័ពចិនព្រម និងគោលការណ៍ដែលត្រូវអនុលោមតាម និងខ្លឹមសារជាសកលនៃកិច្ចការពារជាតិចិន ពោលគឺ បានបង្ហាញពីភាពបើកទូលាយ តម្លាភាព និងភាពជឿជាក់លើខ្លួនឯង។ ជាពិសេស សៀវភៅសបានបញ្ជាក់ជាលើកដំបូងនូវលក្ខណៈពិសេសដ៏ច្បាស់លាស់នៃកិច្ចការពារជាតិចិនដែលប្រកាន់ខ្ជាប់ជានិច្ចនូវការមិនធ្វើអនុត្តរភាព មិនវាតទី និងមិនពង្រីកក្របខ័ណ្ឌអំណាច។
ការចាត់ទុកជាលើកដំបូងនូវការការបម្រើដល់ការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិជាខ្លឹមសារជាសកល នៃកិច្ចការពារជាតិចិនក្នុងយុគសម័យថ្មី នេះគឺជាការច្នៃប្រឌិតថ្មីដ៏សំខាន់នៃគោលនយោបាយការពារជាតិ ដែលបានបង្ហាញពីលក្ខណៈពិសេសនៃយុគសម័យថ្មី។ បច្ចុប្បន្ន និម្មាបនកម្មយុទ្ធសាស្រ្តអន្តរជាតិមានការប្រែប្រួលយ៉ាងខ្លាំង ប្រទេសចិនកំពុងស្ថិតនៅដំណាក់កាលទទួលបានកាលានុវត្តភាពជាយុទ្ធសាស្រ្តសំខាន់នៃការអភិវឌ្ឍ ព្រមនិងបាននឹងកំពុងប្រឈមនឹងការគំរាមកំហែង និងបញ្ហាពិពិធកម្ម និងស្មុគស្មាញផ្នែកសន្តិសុខ។
មិនត្រឹមតែប៉ុណ្ណឹងទេ សៀវភៅសបានកំណត់ច្បាស់ជាលើកដំបូងនូវអត្ថន័យជាសកលនៃកិច្ចការពារជាតិរបស់ប្រទេសចិនក្នុងយុគសម័យថ្មី ក្នុងការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ អធិប្បាយអំពីទំនាក់ទំនងចាំបាច់រវាងកិច្ចការពារជាតិ និងកិច្ចកសាងកងទ័ពជាមួយសន្តិភាព និងស្ថិរភាពពិភពលោក ។
បញ្ហាដែលគួរឱ្យយកចិត្តទុកដាក់គឺជាលក្ខណៈតម្លាភាពនៃសៀវភៅស ។ ដូចជា សៀវភៅសបានប្រកាសយ៉ាងលម្អិតអំពីថវិកាការពារជាតិចិនតាមប្រព័ន្ធឌីជីថលនិងប្រើក្រាហ្វិកតារាងជាច្រើន ។ នេះបានបញ្ជាក់ពីការកសាងកម្លាំងយោធារបស់ប្រទេសចិនគឺមានលក្ខណៈការពារ សមស្របនឹងការអភិវឌ្ឍនៃយុគសម័យនិងនិន្នាការពិភពលោក ច្រានចោលពាក្យចចាមអារ៉ាមដែលបំផ្លើសពីការគំរាមកំហែងរបស់ចិន ៕ធ.ដ