រដ្ឋមន្ត្រីថ្មីក្រសួងព័ត៌មានបញ្ចេញវិធានការក្តៅដាក់លើអ្នកសារព័ត៌មានប្រព្រឹត្តខុសក្រមសីលធម៌ (Video Inside)
អត្ថបទដោយ៖
Apsara Net
ក្រសួងព័ត៌មាន បានប្រាប់ឱ្យក្រុមហ៊ុនកាស៊ីណូ Top Diamond Casino ត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាពសារព័ត៌មានទាំងឡាយណា ដែលបានទទួលលុយមិនស្របច្បាប់ពីក្រុមហ៊ុនកាស៊ីណូនេះ។ ក្រុមហ៊ុនTop Diamond Casino ក្នុងសេចក្តីជូនដំណឹងថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៣ បានសរសេរថា មានអ្នកសារព័ត៌មានប្រមាណ ៧០០ ទៅ ៩០០អង្គភាព តែងចូលមកសុំប្រាក់ឧបត្ថម្ភពីកាស៊ីណូនេះ។ សេចក្តីជូនដំណឹងនោះមិនបានសរសេរបញ្ជាក់នូវឈ្មោះអង្គភាពសារព័ត៌មាន ដែលទទួលលុយមិនស្របច្បាប់ពីក្រុមហ៊ុននេះឡើយ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា ក្នុងលិខិតមួយចុះថ្ងៃទី៤ តុលា ឆ្នាំ២០២៣ បានប្រាប់ក្រុមហ៊ុនកាស៊ីណូនោះ ត្រូវបញ្ជាក់ឈ្មោះអង្គភាព និងឈ្មោះអ្នកសារព័ត៌មាន ដែលទទួលលុយខុសច្បាប់នោះ និងបញ្ជូនមកក្រសួងព័ត៌មាន ក្នុងរយៈពេល២សប្តាហ៍យ៉ាងយូរ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍