២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២៩ករណី (Video Inside)
មានប្រទេសនៅអាស៊ានតែ ៣ប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះ មាន២៩ករណី ដែលថយចុះចំនួន ៩៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។
ប្រទេសទាំង៣ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម, ម៉ាឡេស៊ី និងប្រទេសឡាវ។ ប្រទេសវៀតណាម មានការឆ្លងចំនួន ២៣ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លងចំនួន ១ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៣។
ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៩ម៉ឺន ៣ពាន់ ៥៧២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៣២នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៦លានករណី, និងការស្លាប់មានជាង ៦លាន ៩២ម៉ឺននាក់៕