អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់ការិយាល័យ
(ភ្នំពេញ)៖ ថ្វីត្បិតតែកន្លងមកយើងទទួលបាននូវការកោតសសើរពីប្រជាពលរដ្ឋក្នុងការបំរើសេវ៉ាសាធារណៈផ្សេងៗជូនពួកគាត់យ៉ាណាក៍ដោយ សូមបន្តអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៍ សុជីវធម៍ វិជ្ជាជីវៈ ក្នុងការបន្តបំរើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើរឡើងថែមទៀតធ្វើអោយលឿន រហ័ស និងមានតម្លាភាព ។
ខាងលើនេះជាប្រសាសន៍លើកឡើងរបស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅគ្រាដែលលោកអភិបាលជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់ការិយាល័យចំណុះអោយរដ្ឋបាលខណ្ឌសរុបជិត១០០នាក់ កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខណ្ឌ ។

ក្នុងពិធីជួបសំណេះសំណាលមុនបុណ្យភ្ជុំបិណ្ឌនេះដែរលោកអភិបាលខណ្ឌបានថ្លែងកោតសសើរមន្ត្រីទទួលបន្ទុកអនុវត្តការងារគ្រប់ការិយាល័យទាំងអស់ដែលបានខិតខំបំពេញការងារបំរើសេវ៉ាសាធារណៈផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋរហូតទទួលបានការកោតសសើរតបមកវិញ ។
នេះហើយបង្ហាញពីសមិទ្ធិផលការងាររបស់មន្ត្រីគ្រប់ការិយាល័យដែលបានរួមគ្នាក្នុងការអនុវត្តការងារតាមជំនាញប្រកបដោយភាពទទួលខុសត្រូវ មានគុណភាណ និងមានតម្លាភាព ។ ជាក់ស្តែងការិយាល័យច្រកចេញ-ចូលតែមួយ បានខិតខំបំរើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋបានលឿន រហ័ស និងមានតម្លាភាព រហូតដល់ប្រជាពលរដ្ឋលោកមានការកោតសរសើ ។ ដូច្នេះសូមមន្ត្រីគ្រប់ការិយាល័យទាំងអស់រួមគ្នាបន្តការអនុវត្តន៍អោយបានល្អប្រសើរឡើងថែមទៀត ក្នុងការបំរើសេវ៉ាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ មានសាមគ្គីភាពផ្ទៃក្នុងល្អ រក្សាបាននូវក្រមសីលធម៍ សុជីវធម៍ វិជ្ជាជីវៈ នៅពេលដែលប្រជាពលរដ្ឋមកទទួលសេវ៉ាគ្រប់ការិយាល័យទាំងអស់ ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានឧបត្ថម្ភថវិកា និងភេសជ្ជៈ សម្រាប់ចូលរួមបពិធីបុណ្យភ្ជុំ ដល់មន្ត្រីរាជការចំណុះអោយរដ្ឋបាលខណ្ឌគ្រប់ៗគ្នា ៕



សណ្តោស