កិច្ចប្រជុំពង្រឹងភាពជាអ្នកដឹកនាំ លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ របស់ ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចប្រជុំរៀបចំឡើងនេះ មានគោលបំណងពិភាក្សា និងផ្លាស់ប្ដូរយោបល់ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ, បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធការងារ និងការប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) បន្ថែមទៀត ដើម្បីឱ្យស្របទៅតាម ការអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេស, ជាពិសេសលើកកម្ពស់កិត្តិនាម ក.ស.វ. ក្នុងនាមជាសេនាធិការ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងការបំពេញភារកិច្ចជាសេនាធិការរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី លើការសិក្សាស្រាវជ្រាវ និងផ្ដល់យោបល់ ជូនទីស្តីការគណៈរដ្ឋមន្រ្ដី និងរាជរដ្ឋាភិបាលក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទាំងនោះឱ្យមានសង្គតិភាព និងឆ្លើយតបនឹងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នាពេលកន្លងមក ។

ក្នុងបរិការណ៍នៃការរីកចម្រើនរបស់កម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវឋានៈជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់២០៥០, ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានសង្កត់ធ្ងន់លើអាទិភាពជាចម្បងលើការបន្ដពង្រឹងសមត្ថភាពស្ថាប័ន ទាំងកម្រិតថ្នាក់ដឹកនាំ និងបច្ចេកទេស និងក្នុងការបំពេញមុខងារ និងភារកិច្ចនានា ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ប្រកបដោយគុណភាព ដើម្បីចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ឱ្យសម្រេចបានសមិទ្ធផលល្អប្រសើរ ៕

ប្រភព ៖ ទីស្តីការគណៈរដ្ឋមន្ត្រី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner