“គ្រូបង្រៀនជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព”
អត្ថបទដោយ៖
AMS OneMinute
សហភាពសហព័ន្ធយុវជនកម្ពុជា ៖ ការអប់រំ គឺជាមធ្យោបាយគ្រឹះ និងសំខាន់បំផុត ដើម្បីជំរុញ និងបង្កើនសមត្ថភាពយុវជនជំនាន់ក្រោយឲ្យ ក្លាយខ្លួនជាអ្នកបន្តវេនក្នុងការរក្សាចីរភាពនៃវឌ្ឍនភាពសង្គម និងការបន្តជំរុញវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ហើយក្នុងបរិបទកម្ពុជា គឺជាការឈានទៅសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
ក្នុងស្មារតីនេះ ស.ស.យ.ក បាននិងកំពុងបន្តចូលរួមចំណែកតាមលទ្ធភាពរបស់ខ្លួន ដើម្បីលើកកម្ពស់សក្តានុពលគ្រូបង្រៀនតាមរយៈការជំរុញការទទួលស្គាល់នូវ គុណតម្លៃរបស់បុគ្គលិកអប់រំ និងសូមគាំទ្រចំពោះគោលនយោបាយស្តីពីគ្រូបង្រៀនរបស់ក្រសួងអប់រំ យុវជន និង កីឡា និងសកម្មភាពនៃកំណែទម្រង់វិស័យអប់រំដ៏រស់រវើករបស់រាជរដ្ឋាភិបាលកម្ពុជា។
#ams1minute