ភ្លៀងបន្តធ្លាក់ក្នុងសប្តាហ៍នេះ (Video Inside)
អត្ថបទដោយ៖
Apsara Net
បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងកើតមានឡើងក្នុងសប្ដាហ៍នេះ ខណៈកម្ពុជាបានទទួលរងនូវទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធ សម្ពាធទាប (ITCZ) អូសបន្លាយលើ ប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។
ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ “Koinu” បាននិងកំពុងបន្ត ដំណើរឆ្ពោះមកទិសខាងលិច ហើយនឹងទៅដល់កោះហុងកុងនៅថ្ងៃទី៨ ខែតុលា មុននឹងរលាយអស់ឥទ្ធិពល។ ព្យុះនេះត្រូវគេរាយការណ៍ថា ពុំមានឥទ្ធិពលមកដល់កម្ពុជាទេ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីនៅថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ ខែតុលា នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់ លើផ្ទៃដីពី ៤០-៦០ភាគរយផងដែរ។