គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៦ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស៤នាក់
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៦និងរងរបួសធ្ងន់ស្រាល៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៦នាក់(ស្រី ០១នាក់), របួសធ្ងន់ ០១នាក់ និងរបួសស្រាល ០៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៨លើក មាន ៖ កត្តាល្បឿន ០៥លើក (ស្លាប់ ០៤នាក់), មិនគោរពសិទ្ធិ ០១លើក(ស្លាប់ ០១នាក់), ភ្លើងសញ្ញា ០១លើក (ស្លាប់ ០១នាក់) និងកត្តាយាន ០១លើក៕៕
ដោយ៖ ប៊ុនធី និង ភារ៉ា



ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕