ក្រសួងការបរទេសនិងស្ថានទូត​កម្ពុជាកំពុងមានទំនាក់ ទំនងដោយផ្ទាល់ជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំការធានានិងផ្ដល់ កិច្ចការពារសុវត្ថិភាពជូននិស្សិតនិងពលរដ្ឋកម្ពុជា

ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគី និងប្រចាំប្រទេសអេហ្ស៊ីប កំពុងតាមដានដោយផ្ទាល់ចំពោះការវិវត្តសភាពការណ៍នៅប្រទេសអ៊ីស្រាអែល ព្រមទាំងបាននិងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយ​និស្សិតកម្ពុជា ដែល កំពុងសិក្សានៅទីនោះ។ ជាមួយគ្នានេះ ក្រសួង និងស្ថានទូតកម្ពុជា ក៏បាននិងកំពុងមានទំនាក់ ទំនងដោយផ្ទាល់ជាមួយ​អាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ សំដៅធានានិងផ្ដល់ កិច្ចការពារសុវត្ថិភាពជូននិស្សិតនិងពលរដ្ឋកម្ពុជា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវនិស្សិតនិងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល គោរព​និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរ អ៊ីស្រាអែល។ ក្នុងករណីត្រូវការជំនួយកិច្ចការកុងស៊ុល សូមមេត្តាទាក់ទងស្ថាន​ឯកអគ្គ​រាជទូតកម្ពុជា ប្រចាំប្រទេសតួកគី តាមរយៈទូរស័ព្ទលេខ +៩០ ៥៣៤ ៤៥៩ ៩៦៨៩ ឬ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសអេហ្ស៊ីប តាមរយៈទូរស័ព្ទលេខ +​ ២០ ១១៥ ៦២៧ ៩៩៩៩៕ ដោយ៖ពលជ័យ

ads banner