ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩

(ព្រៃវែង)៖ នៅក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្ដ បន្លិចប្រាសាទ និងវត្តព្រែកចាម ស្ថិតក្នុងភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃអាទិត្យ ថ្ងៃទី់៨ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ សិរីចរណវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទ បាននាំយកនូវទេយ្យទាន និងបច្ច័យ ប្រគេនចំពោះព្រះសង្ឃ រួមមាន៖
វត្តបន្លិចប្រាសាទ ប្រគេនព្រះសង្ឃ ១១អង្គ បច្ច័យជេីងបិណ្ឌ ចំនួន ៣លានរៀល បច្ច័យប្រគេនព្រះសង្ឃ ១១អង្គចំនួន ២,៥០០,០០០រៀល ជូនយាយជីតាជី ២៥០នាក់ ក្នុងម្នាក់ៗ ចំនួន ២មុឺនរៀល សរុប ២,៥០០,០០០រៀល ទឹកក្រូចចំនួន ១០កេស ទឹកសុទ្ធ ១០កេស មី ១០កេស ទឹកផ្លែឈើ ១០កេស អង្ករ ៥ប៉ាវ និងផ្លែឈើចំនួន ៣កន្ត្រក ។

វត្តព្រែកចាម បច្ច័យជើងបិណ្ឌចំនួន ៥លានរៀល បច្ច័យប្រគេនព្រះសង្ឃ ៦អង្គ ១,៥០០,០០០រៀល យាយជីតាជី៥០០នាក់ ក្នុង១នាក់២មុឺនរៀល សរុប៥លានរៀល ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស មី១០កេស ទឹកផ្លែឈើ១០កេស អង្ករ ៥បាវ និងផ្លែឈើ៣កន្ត្រក។

ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវក៏បានអញ្ជើញពិនិត្យមើលវឌ្ឍនភាព ការសាងសង់អគារសិក្សានៅអនុវិទ្យាល័យបន្លិចប្រាសាទ ដែលជាអំណោយផ្ទាល់របស់ឯកឧត្តមសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ សិរីចរណវិសុទ្ធិអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ជូ រួមជាមួយសប្បុរសជននានា ដែលបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ កន្លងមក ដែលរហូតមកដល់ពេលនេះ សម្រេចបានប្រមាណជា ៦០ភាគរយហើយ។

សូមជម្រាបថា អំណោយអគារសិក្សា១ខ្នងកម្ពស់ពីរជាន់មាន៨បន្ទប់ គឺជាចំណងដៃដ៏ថ្លៃថ្លារបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ រួមជាមួយសប្បុរសជន ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យបន្លិចប្រាសាទ ស្ថិតក្នុងភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង គឺជាការួមចំណែកនៅក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សអោយមានការរីកចម្រើនឡើងថែមទៀត ៕

ដោយ ហេង សម្បត្តិ +ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner