លោក នីកូឡាស់ ម៉ាឌូរ៉ូ ចោទប្រកាន់សហរដ្ឋអាម៉េរិកថា ជាអ្នកនៅពីក្រោយករណី ដាច់អគ្គិសនីនៅវេណេស៊ុយអេឡា

វេណេស៊ុយអេឡា៖ ការដាច់ចរន្តអគ្គីសនី នៅតាមបណ្តារដ្ឋជាច្រើនរបស់វេណេស៊ុយអេឡា កាលពីពេលថ្មីៗនេះ គឺជាការវាយប្រហារផ្នែកប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ ហើយការអះអាងនេះ ទំនងជាចង់សំដៅលើសហរដ្ឋអាម៉េរិក។ នេះបើតាមប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ។

លោក នីកូឡាស់ ម៉ាឌូរ៉ូ បានគូសបញ្ជាក់ថា វាមិនមែនជាការវាយប្រហារលើកដំបូងមកលើប្រព័ន្ធចរន្តអគ្គិសនីជាតិវេណេស៊ុយអេឡា ដែលទើបតែកើតមានថ្មីៗនេះទេ ប៉ុន្តែអ្វីដែលខុសប្លែកនៅពេលនេះ គឺសត្រូវរបស់វេណេស៊ុយអេឡា បានផ្តាច់ប្រព័ន្ធអគ្គិសនីម្តងទៀត ដែលយើងបាន និងកំពុងស្តាស្ថិរភាពឡើងវិញនោះ។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះក៏បានថ្លែងអំណរគុណដល់ប្រជាជនវ៉េណេស៊ុយអេឡា ចំពោះការសហការ និងការអត់ធ្មត់របស់ពួកគេ ដើម្បីឆ្លើយតបទៅការវាយប្រហារនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner