ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល (Video Inside)

ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម បានសម្រេចតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល នៅថ្ងៃទី៩ តុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីមានកិច្ចប្រជុំកំពូលមួយ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ។

លោក ជីវ កេង ដែលជាអនុប្រធានតុលាការកំពូល ត្រូវបានតែងតាំងជាប្រធានតុលាការកំពូលនេះ ជំនួសលោក ឌិត មុន្ទីរ អាយុ៧៤ឆ្នាំ ដែលបានលាលែងពីតំណែងដោយសារបញ្ហាសុខភាព។

កិច្ចប្រជុំឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមនៅថ្ងៃទី៩តុលា នៅបានពិនិត្យ និងសម្រេចលើសំណើផ្ទេរ និងតែងតាំងមុខតំណែងប្រធាន, អនុប្រធាន និងចៅក្រមមួយចំនួន, ការតែងតាំងព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងតាមសំណើរបស់ក្រសួងយុត្តិធម៌ និងសំណើនានាមួយចំនួនថែមទៀត។

ads banner