ស្ពានកោះនរានឹងអនុញ្ញាតបើកដំណើរការរយៈពេល៣ថ្ងៃបុណ្យភ្ជុំបិណ្ឌ (Video Inside)

«ស្ពានកោះនរា» ដែលឆ្លងពីកោះពេជ្រទៅកោះនរា នឹងត្រូវអនុញ្ញាតឱ្យប្រើប្រាស់បណ្តោះអាសន្ន រយៈពេល ៣ថ្ងៃចុងក្រោយ នៃពិធីបុណ្យភ្ជុំបិណ្ឌ។

មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា «ស្ពានកោះនរា» នឹងត្រូវអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ។

ប៉ុន្តែក្រោយចប់ថ្ងៃភ្ជុំបិណ្ឌរួច, អាជ្ញាធរនឹងផ្អាកចរាចរណ៍ ដើម្បីបន្តសាងសង់បញ្ចប់ទាំងស្រុង។ ស្ពានកោះនរា នឹងគ្រោងបញ្ចប់ការសាងសង់នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

ads banner