ព្រះមហាក្សត្រឡាយព្រះហស្ថប្រកាសប្រើប្រាស់ច្បាប់ថ្មីចំនួន២ (Video Inside)
អត្ថបទដោយ៖
Apsara Net
ច្បាប់ស្តីការបង្កើតរដ្ឋលេខាធិការដ្ឋានព្រំដែន និងច្បាប់ស្តីការបង្កើតក្រសួងអធិការកិច្ច ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ បន្ទាប់ពីមានការឡាយព្រះហស្ថលេខារបស់ព្រះមហាក្សត្រ និងហត្ថលេខារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានព្រំដែន មានសរុបចំនួន៨មាត្រា និងច្បាប់ស្តីការបង្កើតក្រសួងអធិការកិច្ចមានមានសរុប១០មាត្រា។
ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា…ចំណែករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរដ្ឋលេខាធិការដ្ឋានបង្កើតលើកដំបូង សម្រាប់ការដោះស្រាយកិច្ចព្រំដែន រវាងប្រទេសដែលជាប់នឹងកម្ពុជារួមមានវៀតណាម, ឡាវ និងថៃ។