ទីក្រុងតូក្យូ បានដាក់បង្ហាញមេដាយសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

ទីក្រុងតូក្យូ បានដាក់បង្ហាញមេដាយ មាស ប្រាក់ និងសំរឹទ្ធិ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ខាងមុខ ជាសាធារណៈជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

អ្នកគាំទ្រ និងអ្នកនយោបាយ បានប្រារព្ធពិធីនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងនោះក៏មានវត្តមាន ម្ចាស់មេដាយមាស គុនដាវ អូឡាំពិក ឆ្នាំ១៩៧៦ ប្រធាន IO C លោក Thomas Bach និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ ផងដែរ។

ការបង្ហាញនេះ ក៏មានផ្ទាំងបដា និងនាឡិកា បញ្ជាក់ពីរយៈពេល៣៦៥ថ្ងៃ ដើម្បីរាប់ថយក្រោយរហូតដល់ពិធីបើក ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤  ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner