៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៦៥ករណី (Video Inside)
តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ៦៦៥ករណី ដែលកើតឡើងចំនួន ៥២០ករណី បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃនៃសប្តាហ៍មុន។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។
ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦នៅអាស៊ាន រួមមាន ប្រទេសម៉ាឡេស៊ី, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសប្រុយណេ។ ប្រទេសម៉ាឡេស៊ី មានការឆ្លងចំនួន ៤៦៧ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លងចំនួន ១ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៦។ នារយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ានមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៥នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៤១ម៉ឺន ៩៧៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៣៩នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៦លាន ករណី, និងការស្លាប់មានជាង ៦លាន ៩២ម៉ឺននាក់៕