ក្លិប Spurs ចង់ទិញ Dybala ក្នុងតម្លៃកំណត់ត្រា

អត្ថបទដោយ៖
Kien Sereyvuth

ក្លិប Spurs បានដាក់តម្លៃ៨០លានផោនទៅកាន់ក្លិប Juventus ដើម្បីយកខ្សែប្រយុទ្ធ Paulo Dybala។ ម្ចាស់ជើងឯករង Champions League រដូវកាលមុន បានត្រៀមកញ្ចប់ទឹកប្រាក់ដ៏ធំ ដើម្បីទិញកីឡាករល្អៗមកពង្រឹងក្លិប និងអ្នកកាំទ្រផងដែរ។

ក្លិបទាំង២ Spurs និង Juventus បានធ្វើការពិភាក្សាជាមួយ ក្នុងទីក្រុង Turin លើខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ និងដើម្បីបំបែកកំណត់ត្រាផ្ទេរឲ្យបាននៅរដូវក្ដៅនេះ។ ជម្រើសជាតិអាហ្សង់ទីនរូបនេះ ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធល្អម្នាក់ដែលលោក Mauricio Pochettino ពេញចិត្ត។

វត្តមានរបស់ Cristiano Ronaldo ធ្វើឲ្យប្រជាបិយភាពរបស់ Dybala បាត់បង់។ ក្លិប Spurs ទិញបាន Dybala មែន គឺកីឡាករទី២ ដែលក្លិបមួយនេះចំណាយលុយច្រើន ដោយថ្មីៗនេះ ទើបតែទិញបានខ្សែបម្រើបារាំង Tanguy Ndombele  ពីក្លិប Lyon ក្នុងតម្លៃកំណត់ត្រា៦៥លានផោន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner