សហជីព សហភាពការងារកម្ពុជា ចេញសេចក្តីបំភ្លឹថា មានជនទុច្ចរិតឆ្លៀតឱកាសប្រើប្រាស់វីដេអូរបស់ខ្លួន យកមកកាត់តសំឡេងជាភាសាវៀតណាម

(ភ្នំពេញ)៖ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣នេះ សហជីពសហភាពការងារកម្ពុជា បានចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់ថា៖នាពេលថ្មីៗនេះ មានការចែករំលែក នូវវីដេអូមួយលើបណ្តាញទំនាក់ទំនងសង្គម ដែលបង្ហាញពីសកម្មភាពច្រៀងចម្រៀងជាភាសាវៀតណាម របស់ថ្នាក់ ដឹកនាំសហភាពការងារកម្ពុជាគឺលោក អាត់ ធន់ ជាមួយឯកឧត្តម ហេងសួរ រដ្ឋមន្ត្រីក្រសួងការងារ និងថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីពជា ច្រើនទៀត ។

យោងតាមក្នុងសេចក្តីបំភ្លឺនេះបានបញ្ជាក់ថា៖រូបវិដេអូនេះត្រូវបានគេលួចថតក្រោយ “កិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហជីព” ទូទាំងប្រទេសនាពេលកន្លងទៅ។រូបភាពដែលកាតត់តសម្លេងជាភាសាវៀតណាមនេះដែរ បាន នាំឱ្យផ្ទុះការរិះគន់ ទស្សនអវិជ្ជមាន និងមានការវាយតម្លៃខុសមកលើសកម្មភាពការងារដែលប្រកបដោយសុចរិតភាព និងឯករាជ្យភាពរបស់ថ្នាក់ដឹកនាំសហភាពការងារកម្ពុជា។

ក្នុងសេចក្តីបំភ្លឺនេះសហភាពការងារកម្ពុជាបានបញ្ជាក់ ថា ការផ្សព្វផ្សាយនូវវីដេអូខាងលើ គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ ក្នុងគោល បំណងបន្ទុះបង្អាប់កិត្តិយស និងគុណតម្លៃរបស់ថ្នាក់ដឹកនាំសហភាពការងារកម្ពុជា និងបង្កើតជាព័ត៌មានក្លែងក្លាយដើម្បី ធ្វើឱ្យសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមមានការយល់ច្រឡំ និងមើលស្រាលលើគុណតម្លៃការងាររបស់ ថ្នាក់ដឹកនាំសហភាពការងារកម្ពុជា។ តាមពិតចម្រៀងដែលថ្នាក់ដឹកនាំសហភាពការងារកម្ពុជាបានច្រៀងគឺភាសាខ្មែរ នៅក្នុងកម្មវិធីផ្លូវការមួយ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ស្ថិតនៅទីស្តីការក្រសួងការងារ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីព ប្រមាណ ជាង២០០សហជីព នៅក្នុងប្រទេសកម្ពុជា។

ប្រភពខាងលើនេះបញ្ជាក់បន្ថែមថា នៅក្រោយជំនួបនៃកិច្ចប្រជុំនោះ មានការទទួលទានអាហារសាមគ្គី និងមាន ការច្រៀងកម្សាន្ត ខណៈនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញថ្នាក់ដឹកនាំសហជីពជាច្រើនរូបឱ្យឡើងច្រៀងនៅលើឆាក ក្នុងនោះលោក អាត់ ធន់ ក៏ត្រូវបានអញ្ជើញឱ្យឡើងច្រៀងផងដែរ។ ពេលនោះ មានអ្នកថតសកម្មភាពពេលលោកកំពុង ច្រៀង ហើយយកទៅចែករំលែកលើបណ្ដាញទំនាក់ទំនងសង្គម ជាហេតុនាំឱ្យជនទុច្ចរិតឆ្លៀតឱកាសប្រើប្រាស់វីដេអូ នោះ យកមកកាត់តសំឡេងជាភាសាវៀតណាម រួចចែករំលែកលើបណ្ដាញទំនាក់ទំនងសង្គម ក្នុងគោលបំណងចំអក មើលស្រាល និងប្រមាថចំពោះគុណតម្លៃ និងសីលធ៌មរបស់ថ្នាក់ដឹកនាំសហភាព។

សហភាពការងារកម្ពុជាបានលើកឡើងដែរថា វីដេអូខាងលើជាព័ត៌មានមិនពិត សូមកុំបន្ត មានការយល់ច្រឡំ ព្រោះនោះជាវីដេអូដែលត្រូវបានកាត់តក្លែងក្លាយដោយជនទុច្ចរិត ដែលមានទស្សនអគតិចំពោះ គុណតម្លៃ កិត្តិយស និងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំសហភាពការងារកម្ពុជា តែប៉ុណ្ណោះ។ ហេតុដូច្នេះ សូមអ្នកប្រើ ប្រាស់បណ្តាញសង្គមទាំងអស់ជ្រាបជាព័ត៌មាន និងបញ្ឈប់ការចែករំលែកនូវវីដេអូក្លែងក្លាយនេះបន្តទៀត។ សហភាពការងារកម្ពុជា សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានសកម្មដើម្បីស្វែងរកជនដែល បានក្លែងបន្លំខ្លឹមសារវីដេអូខាងលើមកទទួលទោសចំពោះមុខច្បាប់ នូវទង្វើឆ្គាំឆ្គងហួសហេតុ និងអសីលធម៌ធ្ងន់ធ្ងរបែបនេះ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner