គ្រូបង្វឹក U-15 កម្ពុជា រំពឹងថា ការប្រជែងពាន AFF U-15 Championship នៅថៃ នឹងទទួលបានលទ្ធផលល្អ
លោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជា រំពឹងថា ការប្រជែងពាន នៅប្រទេសថៃ នឹងទទួលបានលទ្ធផលល្អ នេះជាការបញ្ជាក់មុនចេញដំណើរ នៅព្រឹកថ្ងៃព្រហស្បត្តិនេះ ដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ AFF U-15 Championship 2019 ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហាខាងមុខ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។
បេសកកម្មនេះ ដឹកនាំដោយលោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិ យុវជនអាយុក្រោម១៥ឆ្នាំកម្ពុជា និងកីឡាករ ២៣នាក់ ខណៈក្រុមU-15 កម្ពុជា ស្ថិតក្នុងពូលB ជាមួយ ក្រុមម្ចាស់ផ្ទះថៃ អូស្ដ្រាលី ម៉ាឡេស៊ី ឡាវ និងប្រ៊ុយណេ ។ នៅថ្ងៃបើកឆាកទី២៨ ខែកក្កដាចុងសប្ដាហ៍នេះ ក្រុម U-15 កម្ពុជា ត្រូវជួបក្រុមខ្លាំង U-15 អូស្ដ្រាលី ។
លោក Inoue Kazunori បានឲ្យដឹងថា បេសកកម្មនេះ លោករំពឹងថា ពួកគេនឹងព្យាយាមធ្វើបានល្អ ។ ប៉ុន្ដែការប៉ះអូស្ដ្រាលី នៅថ្ងៃបើកឆាក គឺក្ដីបារម្ភខ្លាំង ព្រោះក្រុមយុវជនអូស្ដ្រាលី មានមាឌធំៗ មិនខុសពីកីឡាករអឺរុបនោះទេ ។ ម្យ៉ាងទៀតក្រុមកីឡាករ មានរយៈពេលខ្លីសម្រាប់ហ្វឹកហាត់ ដោយចេញដំណើរថ្ងៃទី២៥ ហើយត្រូវប្រកួតនៅថ្ងៃទី២៨ ៕ធ.ដ