រដ្ឋបាលស្រុកសំពៅលូន សំណូមពរដល់គណៈ កម្មការទី១នៃរដ្ឋសភា ជួយរកដំណោះបញ្ចប់នូវបញ្ហាព្រំប្រទល់ស្រុកសំពៅលូន ជាមួយ ស្រុកម៉ា ឡៃ ខេត្តបន្ទាយមានជ័យ
អាជ្ញាធរនៃរដ្ឋបាលស្រុកសំពៅលូន របស់ខេត្ត បាត់ដំបង បានស្នើសុំទៅគណៈកម្មការទី១នៃរដ្ឋ សភា តាមរយៈគណៈកម្មការសិទ្ធិមនុស្ស ទទួល ពាក្យបណ្ដឹង អង្កេតនិងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា ដើម្បីឲ្យជួយដោះស្រាយពីបញ្ហាព្រំប្រទ ល់នៃស្រុកទាំងពីរ រវាងស្រុកសំពៅលូន ខេត្តបាត់ ដំបង ជាមួយ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យខណៈដែលស្រុកទាំងពីរនេះ នៅមិនទាន់មានការដាច់ស្រេចពីព្រំប្រទល់ស្រុកនៅឡើយ ។
ការលើកឡើងជាសំណូមពរបែបនេះ បានធ្វើឡើង នៅក្នុងដំណើរបំពេញបេសកកម្មការងារ រប ស់គណៈប្រតិភូគណៈកម្មការទី១នៃរដ្ឋសភា នៅ ក្នុងដំណើរស្វែងយល់ និងកិច្ចជំនួបរបស់គណៈប្រតិភូនៃរដ្ឋសភា ដែលដឹកនាំដោយ ឯ.ឧ ប្រាជ្ញ ច័ន្ទ ជាប្រធានគណៈកម្មការទី១នៃដ្ឋសភា នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ លោក ផុន ផែន ជាប្រធានក្រុមប្រឹក្សាស្រុកសំពៅលូន ខេត្តបាត់ដំ បង ក៏បានលើកឡើងបន្ថែមថា៖ បញ្ហាព្រំប្រទល់នេះរវាងស្រុកទាំង២ គឺដោយសារតែមិនទាន់មាន ការដាច់ស្រេច។ ទើបធ្វើឲ្យភាគីខាងអាជ្ញាធរស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មកធ្វើការគ្រប់គ្រងប្រជាពលរដ្ឋនៅក្នុងភូមិរបស់ស្រុកសំពៅលូនពា ក់កណ្ដាល ដែលបញ្ហានេះបន្តមានការពិបាកក្នុងការគ្រប់គ្រងរបស់រដ្ឋបាលស្រុកសំពៅលូន ។
ឆ្លើយតបចំពោះបញ្ហាព្រំប្រទល់នៃស្រុកទាំង ពីរនេះ ដែលបានលើកឡើងនេះ ឯ.ឧ ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានមានប្រ សាសន៍លើកឡើងថា៖ ទាំងខាងអាជ្ញាធរស្រុកម៉ា ឡៃ ក៏បានស្នើមកគណៈកម្មការទី១នៃរដ្ឋសភា ឲ្យជួយដោះស្រាយដែរ ហើយប្រតិភូគណៈកម្មការទី ១ នឹងទទួលយកសំណូមពរនេះ ដើម្បីរាយការណ៍ដាក់ជូនទៅក្រសួងមហាផ្ទៃឲ្យជួយដោះស្រាយ ។
ឯកឧត្តមបានបន្ថែមទៀតថា បញ្ហាព្រំប្រទល់នេះ វាបានកើតឡើងតាំងពីជំនាន់ឯកឧត្តមធ្វើជាអភិបាលខេត្តបាត់ដំបង មកម៉្លេះ? ហើយមកដល់ ពេលនេះហើយ វាគួរតែព្រំប្រទល់រវាងស្រុកទាំង ២នេះ គួរតែអារកាត់ ឲ្យមានការជ្រះស្រឡះដោះ ស្រាយនិងឲ្យមានការឯកភាពគ្នារវាងអាជ្ញាធរនៃរដ្ឋបាលស្រុកទាំងពីរ ព្រោះជាទឹកដីរបស់កម្ពុជាទាំងអស់ ដូច្នេះការងារនេះ ក្រុមការងារបោះព្រំដីថ្នាក់ជាតិ គួរតែត្រូវសម្រេចបញ្ចប់រឿងនេះ ។
ជាមួយគ្នានេះដែរអាជ្ញាធរស្រុក ក៏បានស្នើសុំប្រធានគណៈកម្មការទី១ ជួយដោះស្រាយបញ្ហាទំណាស់ដីធ្លី ជាមួយក្រុមហ៊ុន ដែលកំពុងកើតមានក្នុងស្រុកសំពៅលូន។ ដោយឡែក នាយកសាលាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅក្នុងវិទ្យាល័យសំពៅលូន ក៏បានស្នើសុំអគារសិក្សាកម្ពស់ពីរជាន់ផងដែរ ខណៈសាលាមួយនេះកំពុងខ្វះខាតអគារ សិក្សា ផងដែរ។
ក្រោយពីបានចុះទៅពិនិត្យមើលតាមច្រកទ្វាព្រំដែន និងចង់ស្វែងយល់ពីវធ្ឍនភាពរីកចម្រើនរបស់ស្រុកផងនោះ និងក្នុងជំនួបជាមួយអាជ្ញាធរស្រុកសំពៅលូន ឯកឧត្តម ប្រាជ្ញ ច័ន្ទ ក៏បានជំរុញដល់អាជ្ញាធរនៅតាមបន្ទាត់ព្រំដែន ដែលជាអតីតសមរភូមិ ត្រូវខិតខំអភិវឌ្ឍន៍តំបន់ព្រំដែនទាំងនេះឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម កិច្ចស ហប្រតិបត្តិដ៌ល្អ និងមានទំនាក់ទំនងល្អជាមួយប្រ ទេសជិតខាង ដើម្បីប្រែក្លាយព្រំដែនទៅជាព្រំដែនសន្តិភាព និងទំនាក់ទំនងសហប្រតិបត្តិសេដ្ឋកិច្ចឲ្យមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រទេសទាំង២ ជាប់ភូមិផងរបងជាមួយគ្នា ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )