អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពផ្លូវចំនួន៥ខ្សែក្នុងចំណោមផ្លូវ២២ខ្សែ ដែលគ្រោងនឹងធ្វើការជួសជុលកែលម្អឡើងវិញ បន្ទាប់ពីរងការខូចខាតនាពេលកន្លងមក

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយប្រធានមន្ទីរសាធារណការ និងមន្ត្រីក្រោមឱវាទ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវដែលគ្រោងធ្វើការជួសជុលកែលម្អឡើងវិញ ប្រមាណ២២ខ្សែ ដែលត្រូវបានកំណត់។

ផ្លូវដែលឯកឧត្តមអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យជាក់ស្តែងមានចំនួន៥ខ្សែ គឺ៖
១)កំណាត់ផ្លូវនៅខាងមុខសាខាធនាគារជាតិ (សាខាធនាគារជាតិកម្ពុជា) ២)ផ្លូវរំដោះការកកស្ទះពីចំណុចផ្លូវជាតិលេខ៤ ចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ឆ្ពោះទៅសាលាក្រុងព្រះសីហនុ ៣) កំណាត់ផ្លូវពីរចំណុចមុខសាលាក្រុង ឆ្ពោះទៅវិទ្យាល័យហ៊ុន សែន មិត្តភាព ៤)ផ្លូវនៅតំបន់ភូមិទឹកភ្នែក និង៥)កំណាត់ផ្លូវពីផ្លូវជាតិលេខ៤ កាត់តាមមន្ទីរវប្បធម៌ខេត្តព្រះសីហនុ មកភ្ជាប់ជាមួយនឹងផ្លូវមិត្តភាពមុខសាលាក្រុងព្រះសីហនុ។

បើតាមឯកឧត្តម គួច ចំរើន ថាគ្រោងធ្វើការជួសជុលទៅតាមអ្វីដែលបានប្រជុំពិភាក្សាសម្រេច តាមទំហំស្របតាមប្លង់ប្រព័ន្ធ។ ឯកឧត្តមបញ្ជាក់ថា ត្រូវធ្វើផ្លូវណាដែលអាទិភាពមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner