ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រគល់សម្ភារៈបរិក្ខារសម្រាប់គាំទ្រ និងជំរុញការងារចុះបញ្ជីដីធ្លីជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម
សម្ភារៈបរិក្ខាររួមមាន ម៉ាស៊ីន DGPS ២៨ឈុត ម៉ូតូ ៣០គ្រឿង ម៉ាស៊ីនព្រីនធឺរ ១៤គ្រឿង Laptop ១៤គ្រឿង កុំព្យូទ័រនិងសម្ភារៈបំពាក់ ១៤គ្រឿង និង CANON Plotter ១គ្រឿង។
ក្រសួងរៀបចំដែនដី បាននិងកំពុងពន្លឿនការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ព្រោះការចុះបញ្ជីដីធ្លី ជាការផ្ដល់នូវសិទ្ធិ និងសុវត្ថិភាពក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ និងជាការផ្តល់តម្លៃដីធ្លីជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំពិនិត្យ និងជំរុញការចុះបញ្ជីដីធ្លីនៅខេត្តកំពង់ចាម នាថ្ងៃទី១៩ តុលា ២០២៣


#ams1minute