ឯកឧត្តម យី វាសនា ៖ កម្ពុជារំពឹងខ្ពស់ក្នុងការប្រជែងបានមេដាយជូនជាតិទោះបីកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤ នៅចិន ជាកីឡាកម្រិតខ្ពស់ក៏ដោយ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា និង ឯកឧត្តម សាមឌី ស៊ីវឌ្ឍនា តំណាងក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានចេញដំណើរឆ្ពោះទៅកាន់សាធារណរដ្ឋប្រជាមានិតចិនហើយ ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤(ASIAN Para Games) លើកទី៤ នៅទីក្រុង ហានចូវ ។

ថ្លែងប្រាប់អ្នកយកព័ត៌មានមុនឡើងយន្តហោះ ឯកឧត្តម យី វាសនា បានបញ្ជាក់ឲ្យដឹងថា អត្តពលិកកីឡាជនពិការប៉ារ៉ាឡាំពិកកម្ពុជា៦ប្រទេសកីឡាបានទៅដល់ប្រទេសចិន តាំងពីថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២៣និងមានប្រភេទកីឡាចំនួនបានប្រកួតខ្លះៗ ហើយការចេញដំណើរនាព្រឹកថ្ងៃទៅ២០ ខែ តុលានេះ គឺជាថ្នាក់ដឹកនាំ ដែលមានរូប ឯកឧត្តម ជាអគ្គលេខាធិការគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា និង តំណាងក្រសួងអប់រំយុវជន និងកីឡា ដើម្បីចូលរួមអបអរសាទរលើកទឹកចិត្តអត្តពលិកកីឡាជនពិការប្រកួត និងចូលរួមនៅក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤(ASIAN Para Games) លើកទី៤ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ តុលានេះ។

ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ក្នុងបេសកម្មប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤ (ASIAN Para Games) លើកទី៤នៅចិនលើកនេះ កម្ពុជាបានបញ្ជូនប្រភេទកីឡាជនពិការដែលមានសក្តានុពលចំនួន៦ប្រភេទកីឡាមានដូចជា៖ កីឡាវាយកូនឃ្លីលើតុ ហែលទឹក អត្តពលិកកម្ម វាយសី បាល់បោះជិះរទះនារី និងបោះទះអង្គុយបុរស ។

ឯកឧត្តម អះអាងអាងថា សម្រាប់ការប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម(ASIAN Para Games) លើកទី៤ គឺកម្ពុជាមានក្តីរំពឹងខ្ពស់ក្នុងការប្រជែងដណ្តើមបានមេដាយជូនជាតិ បើទោះព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ប្រកួតកម្រិតខ្ពស់ប្រជុំដោយជើងខ្លាំងក្នុងទ្វីបអាស៊ីក៏ដោយ ព្រោះ៦ប្រភេទកីឡាជនពិការដែលកម្ពុជាបញ្ជូនទៅចូលរួមនេះសុទ្ធសឹងជាកីឡាសក្កានុពលបានហ្វឹកហាត់ត្រៀមខ្លួន និងធ្លាប់ឈ្នះមេដាយមាស និងមេដាយប្រាក់ពីការប្រកួតកម្រិតអន្តរជាតិ។

សូមបញ្ជាក់ថា សម្រាប់ដំណើរចាកចេញទៅរបស់ថ្នាក់ដឹកនាំ តំណាងក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម សាមឌី ស៊ីវឌ្ឍនា និង ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការប៉ារ៉ាឡាំពិកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី២១ នឹងដឹកនាំអត្តពលិកកីឡាជនពិការទាំង៦ប្រភេទកីឡាចូលរួមគោរពទង់ជាតិរៀបចំដោយម្ចាស់ផ្ទះចិនទទួលស្វាគមន៍ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា និងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤ (ASIAN Para Games) លើកទី៤ជាផ្លូវការ ។

សម្រាប់ព្រឹត្តិការណ៍កីឡា អាស៊ីប៉ារ៉ាហ្គេមលើកទី៤(ASIAN Para Games) លើកទី៤ នៅទីក្រុងហានចូវ សាធារណរដ្ឋប្រជាមានិតចិន តាមការបញ្ជាក់ពី ឯកឧត្តម យី វាសនា អគ្គលេខាធិការណ៍ប៉ារ៉ាឡាំពិកម្ពុជាថា ប្រទេសបានចុះឈ្មោះចូលរួមមាន៤៣ប្រទេស មាន២២ប្រភេទកីឡា និងមានវិញ្ញាប្រមាណ៥៦២វិញ្ញា ខណៈដែលកម្ពុជាបញ្ជូនកីឡាសក្តានុពលចូលរួមចំនួន៦ ៕

រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner