ក្រសួងអធិការកិច្ច ប្រជុំឆ្លង​របាយការណ៍ អង្គេតស្រាវជ្រាវ ករណីពាក្យស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ៥៤គ្រួសារ

ភ្នំពេញ៖ កិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្គេតស្រាវជ្រាវ ករណីពាក្យស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ៥៤គ្រួសារ ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ច​ប្រជុំឆ្លង​របាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្គេតស្រាវជ្រាវ ករណីពាក្យស្នើសុំអន្តរាគមន៍​របស់ប្រជាពលរដ្ឋ ៥៤គ្រួសារ ស្ថិតក្នុងភូមិសន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងសមាជិក សមាជិកា នៃគណៈប្រតិភូចុះអង្គេតស្រាវជ្រាវ និងលោកជំទាវនាយិកាខុទ្ទកាល័យ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ចំនួន ១៤រូប នៅទីស្តីការក្រសួង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner