ចិន ចង់សហការជាមួយឥណ្ឌារុករកនៅទីអវកាស ដើម្បីផ្តល់ផលប្រយោជន៍ កាន់តែច្រើនថែមទៀតដល់មនុស្សជាតិ

ចិន៖ ការរុករកនៅក្នុងទីអវកាស និងនៅឋានព្រះចន្ទ គឺជាបុព្វហេតុរួមនៃមនុស្សលោកយើងទាំងអស់គ្នា ហើយចិនចង់ធ្វើការជាមួយភាគីឥណ្ឌា ក្នុងការរុករកនៅទីអវកាស ដើម្បីផ្តល់ប្រយោជន៍កាន់តែច្រើនថែមទៀតដល់មនុស្សជាតិ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ជុនយីង។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានកើតមានឡើងបន្ទាប់ពីឥណ្ឌា បានសម្រេចជោគជ័យ ក្នុងការបាញ់បញ្ជូនបេសកកម្ម ចាន់ដ្រាយ៉ាន-ធូ ចេញពីផែនដី ដើម្បីឆ្ពោះទៅឋានព្រះចន្ទ ហើយចិនក៏បានបង្ហាញឆន្ទៈចង់ចាប់ដៃគូសហការជាមួយឥណ្ឌា ក្នុងការស្រាវជ្រាវនៅទីអវកាសផងដែរ។

សូមរំលឹកថា បេសកកម្ម ចាន់ដ្រាយ៉ាន-ធូ របស់ឥណ្ឌា នឹងត្រូវទម្លាក់យានឲ្យទៅចុះចតនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ នៅខែកញ្ញាខាងមុខនេះ ហើយបើបានជោគជ័យទៀតនោះ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ បន្ទាប់សហភាពសូវៀត ឬរុស្ស៊ីបច្ចុប្បន្ន សហរដ្ឋអាម៉េរិក និងចិន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner