ក្រសួងការបរទេសកម្ពុជា-ស្លូវេនី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Mateja Norčič Štamcar អគ្គនាយក និងជានាយកផ្នែកនយោបាយនៃក្រសួងកិច្ចការបរទេស និងអឺរ៉ុបនៃសាធារណរដ្ឋស្លូវេនី នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានធ្វើជាសហប្រធាន នៃកិច្ចប្រជុំកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅទីក្រុងជូបហ្សាណា សាធារណរដ្ឋស្លូវេនី។

បន្ទាប់ពីកិច្ចពិគ្រោះយោបល់ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា និង លោកជំទាវ SANJA ŠTIGLIC រដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការនយោបាយ កិច្ចសហប្រតិបត្តិការពហុភាគី និងអភិវឌ្ឍន៍នៃក្រសួងការបរទេស និងកិច្ចការអឺរ៉ុប បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner