ក្លិបសារិកាព្រៃ Newcastle នាំយកកីឡាករថ្មី បំបែកតម្លៃកំណត់ត្រាក្លិប

អត្ថបទដោយ៖
Kien Sereyvuth

ក្លិប Newcastle United បានទិញខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Joelinton ពីក្លិប Hoffenheim បំបែកកណត់ត្រាក្លិប ក្នុងតម្លៃ៤០លានផោន។ គួរម្លឹកថា តំណត់ត្រាចាស់របស់ Newcastle ចំណាយត្រឹមតែ២០លានផោនប៉ុណ្ណោះ ពេលទិញកីឡាករសញ្ជាតិប៉ារ៉ាហ្កាយ Miguel Almiron ពីក្លិបអាម៉េរិក ក្នុងឆ្នាំ២០១៩។ កីឡាករវ័យ២២ឆ្នាំ បានចុះកិច្ចសន្យា៦ឆ្នាំជាមួយ Newcastle បន្ទាប់ពីចំណាយពេលនៅក្លិបអូទ្រីស Rapid Wien ជាលក្ខណៈខ្ចីជើងរយពេល២ឆ្នាំ។

សូមបញ្ជាក់ថា Joelinton បង្ហាញខ្លួន៣៥លើកឲ្យ Hoffenheim ក្នុងរដូវកាល ២០១៨-១៩ និងរកបាន៧គ្រាប់ ក្នុងក្របខ័ណ្ឌ Bundesliga មុនផ្ទេរមកអាល្លឺម៉ង់ ក្នុងឆ្នាំ២០១៥ ពីក្លិប Sport Recife ក្នុងប្រទេសប្រេស៊ីល នឹងក្លាយជាសមាជិកថ្មីទី១ របស់លោក Steve Bruce បន្ទាប់ពីចូលកាន់តំណែង ជំនួសលោក Rafael Benitez៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner