បណ្តុំអង្គការសង្គមស៊ីវិល៖គុណបំណាច់ដ៏ធំធេងរបស់សម្ដេច​តេជោ ហ៊ុន សែន ចំពោះកម្ពុជា​នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១

ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិលបានអធិប្បាយថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់តែជាសត្យានុម័តបន្ថែមទៀតនោះ គឺការលះបង់សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះរបស់សម្តេចក្នុងការការពារទឹកដី សាសនា រាជបល្ល័ង្ក និងប្រជាជនខ្មែរ។ កម្ពុជា​មុននឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំប្រទេសរបស់សម្តេចតេជោទេនោះ ម៉្លេះ​កម្ពុជាអាចនឹងបន្ត​ជោកជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សា និងសមាហរណកម្មបាននោះឡើយ។ សក្ខីកម្មមានដូចជា នយោបាយ DIFIT នយោបាយជំហានគីង្គក់ នយោបាយអភិក្រម៥ នយោបាយ​ស្តារប្រទេស នយោបាយសេដ្ឋកិច្ចការទូត ពិសេសនយោបាយ​ស្តារ​ឡើង​វិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទឹក ផ្លូវ ភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោយពីការបំផ្លាញគ្មាន​សល់ក្នុង​របបប្រល័យពូជសាសន៍ប៉ុលពត។ល។ សន្តិភាព ប្រទេស​ណាក៏ចង់បាន បើគ្មានសន្តិភាពពិតណាស់ ក៏គ្មានការអភិវឌ្ឍ និងគ្មានអ្វីៗទាំងអស់! ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់បណ្តុំអង្គការសង្គមស៊ីវិលនៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៣។

បណ្តុំអង្គការសង្គមស៊ីវិលបានបន្តថា បើគេនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ យើងមិនអាចរំលងបានទេ គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។

សករាជតេជោសែន គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំមិនអាចភ្លេចបាននោះទេ ។ការធ្វើកំណែទម្រង់គ្រប់សព្វបែបយ៉ាង។ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគី​កម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គបញ្ចប់សង្រ្គាមស៊ីវិល​ទាំងស្រុង​នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។ ពិសេសសម្រាប់​នីតិកាល​ទី៧នេះ គឺបានសបញ្ជាក់ថាកម្ពុជាបានបោះជំហានមួយទៀត គឺបានផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយមកអភិឌ្ឍន៍ប្រទេស និងបន្តការពាសន្តិភាពឱ្យខានតែបាន។

យើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ចំពោះស្នាដៃដ៏​ឧត្តុង្គឧត្តមជាច្រើនដែលឥតគណនាបាន។ពិសេសសម្តេចបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រកបដោយគតិបណ្ឌិត ដើម្បីប្តូរជូនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល និងបន្តធានាបាននូវស្ថិរភាពជារៀងដរាប៕ ដោយ៖ពលជ័យ

ads banner