ខ្សែបម្រើស្លាប Hudson-Odoi បានសម្រេចតកុងត្រាថ្មីជាមួយ Chelsea
អត្ថបទដោយ៖
Kien Sereyvuth
ខ្សែបម្រើស្លាប Callum Hudson-Odoi ទទួលបានថ្លៃពលកម្មជាង១០០,០០០ផោន ក្នុងមួយសប្ដាហ៍ ជាមួយនឹងកិច្ចសន្យាថ្មី៥ឆ្នាំ ជាមួយ Chelsea។ កីឡាករវ័យសញ្ជាតិអង់គ្លេស រូបនេះ ធ្លាប់បានដាក់លិខិតសុំផ្ទេរចេញ ក្នុងខែមករា ឆ្នាំ២០១៩ ស្របពេល Bayern Munich ចង់បាន។
កីឡាករឆ្នើមវ័យ១៨ឆ្នាំរូបនេះ បានយល់ព្រមបោះបង់ទៅចូលរួម Bayern ហើយនៅបន្តជាមួយ Chelsea ក្រោមការដឹកនាំអ្នកចាត់ការថ្មី Frank Lampard បានជំរុញទឹកចិត្តឱ្យនៅ Stamford Bridge បន្ត និងបានច្រានចោលសំណើ៣៥លានផោនរបស់ Bayern ផងដែរ ។
សូមបញ្ជាក់ថា កីឡាករ Callum Hudson-Odoi បានបង្ហាញខ្លួន២៤លើក ក្រោមការដឹកនាំពីលោក Maurizio Sarri ហើយរកបាន៥គ្រាប់ រដូវកាលមុន៕ធ.ដ