ក្រសួងអប់រំនិងក្រុមហ៊ុន មេតា និងអង្គការ ខេប រួមគ្នា សម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ សម្រាប់ប្រើប្រាស់នៅសាលារៀនជំនាន់ថ្មី
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន មេតា(Meta) និង អង្គការ ខេប បានរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារ បណ្តុះ បណ្តាលអក្ខរកម្មឌីជីថលខ្មែរ (KDLP) សម្រាប់ប្រើប្រាស់ នៅ សាលា រៀន ជំនាន់ថ្មី ។ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំក្រសួងអប់រំ យុវជន និងកីឡា។
មានប្រសាសន៍ក្នុងពិធីនេះលោកជំទាវរដ្ឋលេខាធិការប្រចាំការបាន លើក ឡើងថា ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិស័យអប់រំត្រូវបានចាត់ទុកជា វិស័យអាទិភាពមួយ ក្នុងចំណោមកំណែទម្រង់សំខាន់ៗរបស់ រាជរដ្ឋា ភិបាលកម្ពុជា។លោកជំទាវបានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះ ក្រុមការងារក្រោមការគាំទ្រដោយក្រុមហ៊ុន មេតា ដែលសម្រេចបាន ការងារ និងឈានដល់ការសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារ បណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរនេះឡើង ដែលជាផ្នែកមួយ ក្នុង ការលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា ៕





ដោយ៖ រ៉ាវុធ