អ្នកប្រដាល់រុស្សីម្នាក់ស្លាប់ ក្រោយរងកណ្តាប់ដៃពីគូប្រកួតចំក្បាលច្រើន
អត្ថបទដោយ៖
Kien Sereyvuth
អ្នកប្រដាល់សកលរុស្សី Dadashev រហ័ស្សនាម Mad Max បានបាត់បង់ជីវិត បន្ទាប់ពីរងបញ្ហាហូរឈាមក្នុងខួរក្បាល បន្ទាប់ពីប្រកួតជាមួយអ្នកប្រដាល់ព័រតូរីកូ ម្នាក់នៅរដ្ឋ Maryland សហរដ្ឋអាម៉េរិក។ កីឡាកររុស្សី Maxim Dadashev វ័យ២៨ឆ្នាំ បានធ្វើការវះកាត់ នៅខួរខាងស្ដាំនៃលលាដ៍ក្បាលរបស់គេ បន្ទាប់ពីប្រកួតកាលពីសប្តាហ៍កន្លងទៅ និងបានស្លាប់កាលពីថ្ងៃអង្គារម្សិលមិញ។
អ្នកប្រដាល់វ័យ២៨ឆ្នាំ បាត់បង់ស្មារតី បន្ទាប់ត្រូវជាច្រើនដៃ របស់កីឡាករ Subriel Matias ដែលធ្វើឡើងនៅ GM National Harbor។ គួរម្លឹកថា កីឡាករ Maxim Dadashev រហស្សនាម Mad Max ត្រូវបានគ្រូបង្វឹកបង្ខំចិត្តបញ្ឈប់ការប្រកួតនៅទឹកទី១១ ក្រោយត្រូវកណ្តាប់ដៃចំក្បាលជាច្រើនពីគូប្រកួត៕ធ.ដ