តម្លៃប្រេងសាំងកើនឡើង (Video Inside)
តម្លៃប្រេងសាំង បានកើនឡើងមកវិញ ខណៈប្រេងម៉ាស៊ូតនៅថេរ សម្រាប់ក្នុងការលក់រយៈពេល១០ ថ្ងៃខាងមុខនេះ។
យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃ ចំនួន៤ពាន់៣៥០រៀល ក្នុង១ លីត្រ ដែលតម្លៃនេះ បានកើនឡើងមកវិញចំនួន៥០ រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការ លក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៤ពាន់៦៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះ គឺឋិតនៅថេរ បើប្រៀបធៀបទៅនឹងការ លក់រយៈពេល១០ថ្ងៃមុន។
ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែង តែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ ថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន៤ពាន់៩៥០រៀល , កន្លែងខ្លះ គឺមានតម្លៃចំនួន៥ពាន់រៀល និងកន្លែងខ្លះទៀត មានតម្លៃ ចំនួន ៥ពាន់៥០រៀល ក្នុងមួយលីត្រ។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។