កម្ពុជា វៀតណាម សម្តែងការពេញចិត្តចំពោះសមិទ្ធផលដែល គណៈកម្មការចម្រុះព្រំដែនដែលសម្រេចបានលើកិច្ចការខណ្ឌសីមា

និងបោះបង្គោលព្រំដែនបានប្រមាណ ៨៤% នៃព្រំដែនគោក និងប្ដេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមក សំដៅឆ្ពោះទៅបញ្ចប់កិច្ចការដែលនៅសេសសល់ប្រមាណ ១៦%។

ភាគីវៀតណាម ក៏បានឯកភាពពង្រឹងការសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការអនុវត្តឱ្យមានប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងដែលមានស្រាប់ និងពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវល្បឿនលឿន និងផ្លូវរថភ្លើង តភ្ជាប់ពីភ្នំពេញ-បាវិត-ម៉ុកបៃ-ហូជីមិញ។

#ams1minute

ads banner