កម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង Ultra-Trail Angkor (Video Inside)
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយលើកទី៧ “នៅតំបន់ប្រាសាទអង្គរ។ ព្រឹត្តិការណ៍រត់ប្រណាំង Ultra-Trail Angkor ត្រៀមនឹងធ្វើឡើងក្នុងសប្តាហ៍ទី៤ ខែមករា ក្នុងគោលបំណងជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ, ជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទេសរដ្ឋមន្តី្រ ថោង ខុន បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំង Ultra-Trail Angkor ក្នុងតំបន់ប្រាសាទអង្គរ គ្រោងនឹងធ្វើនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា។
ព្រឹត្តិការណ៍នេះ ត្រូវគេរំពឹងថានឹងមានអ្នកចូលរួមរត់សរុបប្រមាណ ១ម៉ឺន ២ពាន់នាក់ មកពី៤៤ប្រទេស ដែលរួមមានមកពីប្រទេសបារាំង កម្ពុជា និងវៀតណាមផងដែរ។
ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៧ មានវិញ្ញាសារត់ចម្ងាយ ប្រវែង១០០ គីឡូម៉ែត្រ, ប្រវែង៦៤គីឡូម៉ែត្រ, ប្រវែង៤២គីឡូម៉ែត្រ, ប្រវែង៣២គីឡូម៉ែត្រ, ប្រវែង១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ៕