សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ វិច្ឆិកា ២០២៣
១. ១៧ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកម្លាំងកងយោធពលខេមរភូមិន្ទជិត ១ម៉ឺននាក់ ទៅប្រទេស ១០ លើជំនាញសំខាន់ៗ រួមមានការបោសសំអាតមីន និងកំទេចគ្រាប់មិនទាន់ផ្ទុះ – AMS Central
២. ខេត្តកែបគ្រោងអភិវឌ្ឍឆ្នេរ ២៧០០ម៉ែត្រឱ្យក្លាយទៅជាឆ្នេរលំដាប់ពិភពលោក – AMS Central
៣. ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន VISA ជំរុញការពង្រីកវិសាលភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីផ្ដល់ភាពងាយស្រួលដល់ទេសចរជាតិ និងអន្ដរជាតិ – FN
៤. ចិនបង្ហើបអំពីមហិច្ឆិតារបស់ខ្លួន ឱ្យក្លាយខ្លួនទៅជាមហាអំណាចនៃការផលិតមនុស្សយន្តរ៉ូបូត ឬ humanoid robots ក្នុងទ្រង់ទ្រាយធំនៅត្រឹមឆ្នាំ២០២៥ – Bloomberg
៥. ឥណ្ឌាដាក់សម្បុកឃ្មុំនៅតាមបណ្តោយព្រំដែនប្រវែង ៤ ០៩៦គីឡូម៉ែត្ររបស់ខ្លួនជាប់បង់ក្លាដែស ដើម្បីទប់ស្កាត់ការរត់ពន្ធសត្វគោក្របី និងឧក្រិដ្ឋកម្មផ្សេងៗ – Reuters
#ams1minute