៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ៦៨៥ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ៦៨៥ករណី ដែលកើនឡើងមកវិញចំនួន ១៧០ករណី បើប្រៀបធៀបនឹងការឆ្លងរយៈពេល៣ថ្ងៃដូចគ្នា នៃសប្តាហ៍មុន។
ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៣នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន ដែលមានចំនួន ៣៩៧ករណី ច្រើនជាងគេ, ប្រទេសថៃ មានអ្នកឆ្លង ១៩៥ករណី និងប្រទេសឥណ្ឌូនេស៊ី មានការឆ្លង ៩៣ករណី តិចជាងគេក្នុងចំណោមប្រទេសទាំង៣។
អាស៊ាន នារយៈពេល ៧២ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។