សម្តេចធិបតីអញ្ជើញទៅខេត្តកោះកុង ចូលរួមពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ ទំនប់វារីអគ្គិសនីតាតៃលើ” (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ” ខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងស្រុកថ្មបាំង នៃខេត្តកោះកុង។
ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ គឺជាគម្រោងមួយ ដែលប្រើប្រភពទឹកស្ទឹងចំនួន២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយការសាងសង់ទំនប់ ២ កាត់ស្ទឹងទាំង២ ដើម្បីបង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប១៥០មេហ្គាវ៉ាត់។
ការកសាងទំនប់វារីអគ្គិសនី ស្ទឹងតាតៃលើនេះ គឺជាផ្នែកមួយនៃចំណុចអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
វិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី២ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗសម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និងការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕