២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ករណី (Video Inside)

ប្រទេសទូទាំងអាស៊ានទាំងមូល មានតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសមីយ៉ាន់ម៉ាថ្ងៃនេះ មានការឆ្លងចំនួន ២ករណី។ ករណីឆ្លងថ្មីកូវីដ១៩ ថ្ងៃនេះ បានកើនឡើង ២ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ នៅទូទាំងអាស៊ានមិនមានករណីឆ្លងជំងឺកូវីដ១៩ ឡើយ។

ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ក៏មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ផងដែរ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៤៨ម៉ឺន ១២៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៩៩៥នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៨លានករណី, និងការស្លាប់មានជាង ៦លាន ៩៤ម៉ឺននាក់៕

ads banner