កងនាវាសហរដ្ឋអាមេ៉រិកបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើកអ៊ីរ៉ង់ នៅឯច្រក សមុទ្រ Hormuz ខណៈប្រទេសទំាងពីរកំពុងប្រឈមនឹងភាពតានតឹងខ្លំាង

សហរដ្ឋអាមេ៉រិក៖ កងនាវាអាមេ៉រិកបានបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក មួយគ្រឿងរបស់អ៊ីរ៉ង់នៅឯច្រកសមុទ្រហ័រមូស ស្របពេលភាពតានតឹងរវាងប្រទេសទាំងពីរកំពុងកើនឡើងកម្តៅខ្លំាង នេះបើតាមការអះអាងរបស់ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ។

ហេតុការណ៍នេះបានកើតមានឡើងបន្ទាប់ពីកាលពីខែមិថុនាកន្លងទៅ អ៊ីរ៉ង់ក៏ធ្លាប់បានបាញ់ទម្លាក់យន្ដហោះដ្រូនអាមេ៉រិកមួយគ្រឿងផងដែរ ហើយឧបទ្ទវហេតុនេះបានធ្វើឱ្យប្រទេសទាំងពីរមានភាពតានតឹងគ្នា រហូតជិតបង្កទៅជាជម្លោះប្រដាប់អាវុធ ។

ជុំវិញករណីបាញ់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ខាងលើ ប្រធានាធិបតីអាមេ៉រិករូបនេះ បានគួសបញ្ជាក់ថា នាវាចម្បាំងអាមេ៉រិក USS Boxer បានចាត់វិធានការការពារខ្លួន ដោយបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើកអ៊ីរ៉ង់មួយគ្រឿង នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីយន្ដហោះដ្រូននោះ ហោះមកក្បែរនៅចំងាយ៩១៤ម៉ែត្រពីនាវាចម្បាំងអាមេ៉រិក ។ ប៉ុន្តែមកទល់នឹងពេលនេះ ខាងទីក្រុតតេហេរ៉ង់មិនទាន់ទទួលស្គាល់ការអះអាងនេះនៅឡើយទេ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner