ព្យាករណ៍ធាតុអាកាស (Video Inside)
ខ្យល់មូសុងឦសាននៅតែបន្ដធ្លាក់ក្នុងសប្ដាហ៍នេះ ប៉ុន្តែសីតុណ្ហភាពកើនខ្ពស់ជាងសប្តាហ៍មុនបន្តិច។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ ខែធ្នូ នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមា គឺមានរវាងពី ២៤ ទៅ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានរវាងពី ៣៣ ទៅ ៣៥អង្សាសេ។ តាមការព្យាករណ៍ នៅតំបន់វាលទំនាបនេះ នឹងមានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនរវាងពី ១ ទៅ ៣ម៉ែត្រ ក្នុងមួយវិនាទី។
នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានរវាងពី ២៣ ទៅ ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣១ ទៅ ៣៣អង្សាសេ។ នៅតំបន់ខ្ពង់រាបនេះ នឹងមានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនរវាងពី ១ ទៅ ៣ម៉ែត្រ ក្នុងមួយវិនាទី។
ចំណែកនៅតំបន់មាត់សមុទ្ទនោះវិញ សីតុណ្ហភាពអប្បបរមា គឺមានរវាងពី ២៣ ទៅ ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣០ ទៅ ៣២អង្សាសេ។ នៅតំបន់មាត់សមុទ្ទនេះ នឹងមានខ្យល់បក់មកពីទិសឦសានក្នុងល្បឿនរវាងពី ១ ទៅ ៣ម៉ែត្រ ក្នុងមួយវិនាទី។ តាមការព្យាករណ៍ដដែលបញ្ជាក់ថា នៅតំបន់សមុទ្ទនេះ នឹងមានរលកសមុទ្ទកម្ពស់រវាងពីកន្លះម៉ែត្រ ទៅ ១ម៉ែត្រ ២៥សង្ទីម៉ែត្រ។