៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ពាន់ ៨៧៥ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ២ពាន់ ៨៧៥ករណី ដោយគ្រាន់តែប្រទេសសឹង្ហបុរីមួយប៉ុណ្ណោះ មានការឆ្លងច្រើនដល់ ២ពាន់ ៣៧២ករណី។ ការឆ្លងរយៈពេល ៣ថ្ងៃចុងក្រោយនេះ បានកើនឡើងច្រើនដល់ ២ពាន់ ៣៧៨ករណី បើប្រៀបធៀបនឹងការឆ្លងរយៈពេល៣ថ្ងៃដូចគ្នា នៃសប្តាហ៍មុន។

ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥នៅអាស៊ាន រួមមានប្រទេសសឹង្ហបុរី មានការឆ្លងចំនួន ២ពាន់ ៣៧២ករណី ច្រើនជាងគេ, ប្រទេសហ្វីលីពីន មាន ៣៩៧ករណី, ប្រទេសឥណ្ឌូនេស៊ី មាន ១០៣ករណី, ប្រទេសឡាវ មាន ២ករណី និងប្រទេសកម្ពុជា មានការឆ្លង ១ករណី តិចជាងគេ ក្នុងចំណោមប្រទេសទាំង៥។

អាស៊ាន នារយៈពេល ៧២ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១២នាក់ ដែលជាពលរដ្ឋនៃប្រទេសសឹង្ហបុរី ១១នាក់ និងប្រទេសឥណ្ឌូនេស៊ីម្នាក់។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៤៨ម៉ឺន ៧ពាន់ ៧៥៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៤០នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៨លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៤ម៉ឺននាក់ហើយ៕

ads banner