វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្តល់អាហារូបករណ៍ជិត១ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ

ភ្នំពេញ:​វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៥៤០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញសំខាន់ៗចំនួន ៨ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ វិទ្យាស្ថានត្រូវការយុវជនមករៀនជំនាញដូចជា ការងារកំបោរ (សំណង់) ចំនួន៣០នាក់ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ៩០នាក់ ការផ្សារអគ្គិសនី (ផ្សារដែក) ចំនួន៦០ នាក់ ការថែទាំ និងជួសជុលរថយន្តចំនួន ៦០សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានចំនួន ៦០ នាក់ ការកែច្នៃបន្លែ និងផ្លែឈើចំនួន ៩០ នាក់ ការដាំ ថែទាំ និងប្រមូលផលស្វាយចន្ទីចំនួន ៩០នាក់ សេវាកម្មកុំព្យូទ័រចំនួន ៦០នាក់ ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានដដែលបានឱ្យដឹងថា យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវមានអាយុចាប់ ១៥ឆ្នាំឡើងទៅ មានប័ណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ។ ព័ត៌មានលម្អិតសូមមកវីទ្យាស្ថានពហុបច្ចេកទេសខេត្តកំបង់ធំ ដែលមានទីតាំងនៅទល់មុខវិទ្យាល័យកំពង់ធំ ក្រោយបុរីកុមារកំព្រាខេត្តកំពង់ធំ ។

ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាល ៕

ដោយ:វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner