ហេតុអ្វីបានជាគេត្រូវទៅរៀបមង្គលការនៅផ្ទះកូនក្រមុំ?

ទស្សនៈខ្មែរយើង បានឱ្យតម្លៃទៅលើស្រ្ដីដោយទុកស្រ្ដីជាធំក្នុងគ្រួសារ និងក្នុងសង្គមជាតិខុសប្លែកពីការរៀបអាពាហ៍ពិពាហ៍ របស់ប្រពៃណីចិនដែលរៀបមង្គលការរៀបនៅផ្ទះខាងស្រីផង និងខាងប្រុសផង តែទីបំផុតគេត្រូវតែនាំកូនស្រីទៅផ្ទះកូនប្រុសតាមទស្សនៈរបស់គេ ដែលគេឱ្យតម្លៃទៅលើកូនប្រុស។

ហើយការរៀបមង្គលការបស់ខ្មែរក៏ខុសប្លែកពីទំនៀមទម្លាប់នៃជនជាតិឥណ្ឌាដែលគេមានប្រពៃណី ២ បែបគឺគេអាចនាំកូនស្រីទៅរៀបមង្គលការនៅផ្ទះខាងប្រុសដែលគេហៅថាអាវាហមង្គល និងទៅនាំកូនប្រុសទៅរៀបនៅផ្ទះខាងស្រីដែលគេហៅថាវិវាហមង្គល ។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #រៀបមង្គលការ #នៅផ្ទះកូនក្រមុំ #ប្រពៃណីខ្មែរ #ទំនៀមទម្លាប់

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner