សមេ្តចមហាសង្ឃរាជាឧទេ្ទសបណ្ឌិត បួរ គ្រី យាងចូលរួម ពិធី បុណ្យ គម្រប់ខួបឆ្នាំទី៣២ នៃគណៈធម្មយុត្តិកនិកាយ នៃ កម្ពុជា

(ភ្នំពេញ)៖ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាយាងចូលរួមពិធីបុណ្យគម្រប់ខួបឆ្នាំទី៣២ នៃគណៈធម្មយុត្តិកនិកាយនៅវត្តស្វាយពពែ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅសង្កាត់ទន្លេរបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តចក្រឡាហោម ស ខេងឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងនិមន្តចូលរួមពីសម្តេច ព្រះថេរានុត្ថេរៈទាំងពីរគណៈ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ស្ថាប័ន នៅវត្តស្វាយពពែ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

សម្តេចអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃ កម្ពុជា បានមានព្រះបន្ទូលថា គណៈធម្មយុត្តិកនិកាយ បានមកប្រតិស្ថាននៅលើទឹកដីកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៩១ ក្រោមការស្នើសុំពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល កិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម ប្រធានព្រឹទ្ធសភា នៅពេលនោះជា ឯកឧត្តម ជា ស៊ីម ប្រធានរដ្ឋសភានៃរដ្ឋកម្ពុជា ប្រធានរណសិរ្សសង្គ្រោះមាតុភូមិកម្ពុជានិងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ពេលនោះព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ ទ្រង់បានថ្វាយព្រះឋានៈ ជា សម្តេចព្រះសុគន្ធាធិបតី សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃ កម្ពុជា ។

ឯកឧត្តម ចាយ បូរិន អានសារលិខិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា ក្រាបថ្វាយបង្គំអបអរសាទរខួបទី៣២ឆ្នាំ ណៃគណៈធម្មយុត្តិកនិកាយនៃ កម្ពុជា នៅវត្តស្វាយពពែ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជម្រាបជូនសម្តេចក្រឡាហោមនិង ថ្វាយសម្តេចអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃ កម្ពុជា និងបានកោតសរសើរយ៉ាក្រៃលែងចំពោះសម្តេចក្នុងការលះបង់អស់ពីព្រះកម្លាំងកាយពលដឹកនាំគណៈធម្មយុត្តិកនិកាយ នៃ កម្ពុជា បានរីកចម្រើនរហូតដល់សព្វថ្ងៃ ។

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ថា ក្នុងរយៈពេល ៣ទសវត្សមកនេះ ទោះបីរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានកំណត់ថា ពុទ្ធសាសនាជាសាសនារដ្ឋ ក៏ប៉ុនតែផ្អែកលើគោលនយោបាយដ៏ត្រឹមត្រូវនៃការធ្វសុខដុមជាតិសាសន៍ និងសាសនា បានបង្កបរិយាកាសអំណោយផលដល់គ្រប់ពុទ្ធសាសនិក និងសាសនិកសាសនាដទៃទៀត មានឱកាសបានរស់នៅយ៉ាងសុខដុមជាមួយគ្នា ក្នុងសង្គមតែមួយនិងក្រោមដំបូលសុខសន្តិភាពរដ្ឋធម្មនុញ្ញតែមួយ។

សម្តេចក្រឡាហោម បានមានប្រសាសន៏បន្តថា គោលនយោបាយនេះបានផ្តល់ឱកាសដល់ការរីកចម្រើនគួរឲ្យកត់សម្គាល់នៃគណៈធម្មយុត្តិកនិកាយ ក្នុងព្រះពុទ្ធសាសនាផង ព្រមទាំងបញ្រ្ជាបការអប់រំតាមព្រះពុទ្ធសាសនា ដល់ប្រជាពុទ្ធបរិស័ទផង ក្នុងការអប់រំ បណ្តុះគំនិតឲ្យប្រជាពុទ្ធបរិស័ទគ្រប់រូបមានគុណធម៌ សីលធម៌ សមធម៌និងបរិយាបន្ន ក្នុងការរស់នៅ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner