យុវតីបារាំងមួយរូបពន្យាពេលការវិលត្រឡប់ទៅប្រទេសកំណើតព្រោះតែជាប់ហ្វឹកហាត់គុនខ្មែរ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ខេត្តកែប)៖ ក្នុងដំណើរទេសចរណ៍មកលេងកម្សាន្តនៅប្រទេសកម្ពុជា យុវតីជនជាតិបារាំងមួយរូប មានឈ្មោះថា អេ ម៉ា បានពន្យាពេលការវិលត្រឡប់ទៅកាន់ប្រទេសបារាំងដែលជាប្រទេសកំណើតខ្លួន ព្រោះតែជាប់ចិត្តនិងគុនខ្មែរ និងកំពុងហ្វឹកហាត់ក្រេបជញ្ជាក់គុនខ្មែរ ដើម្បីរួមចំណែកនាំយកគុនខ្មែរទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។

អេ ម៉ា បាននិយាយថា នាងបានមកដល់ប្រទេសកម្ពុជារយៈពេល២មកហើយ នាងមកកាន់ប្រទេសកម្ពុជាក្នុងដំណើរកម្សាន្តជាអ្នកទេសចរណ៍ ប៉ុន្តែពេលទៅទស្សនាប្រដាល់គុនខ្មែរ ក៏មានអារម្មណ៍ថាចូលចិត្តនិងស្រលាញ់គុនខ្មែរខ្លាំង ។ ដូច្នោះហើយទើបនាងសម្រេចចិត្តចូលហ្វឹកហាត់គុនខ្មែរតែម្តង។ នាងថា ការហ្វឹកហាត់គុនខ្មែរនេះ នាងមិនបានប្រាប់ឱពុកម្តាយនៅប្រទេសបារាំងឲ្យបានដឹងឡើយ។ នាងគឺបានចូលហ្វឹកហាត់ដោយខ្លួនឯងប៉ុណ្ណោះ ដោយមិនទទួលបានការយល់ព្រមពីឱពុកម្តាយ ព្រោះឱពុកម្តាយរបស់នាងមិនចូលចិត្តកីឡាវាយតប់នោះទេ ។

យុវតីបារាំងវ័យ ២២ឆ្នាំរូបនេះ បានគូសបញ្ជាក់ទៀតថា សម្រាប់រូបនាង ក្នុងការចូលហ្វឹកហាត់គុនខ្មែរនេះបានកើតចេញពីក្តីស្រលាញ់ពិតប្រកដ ហើយក៏នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ក្រេបជញ្ជក់យកចំណេះដឹងគុនខ្មែរ នាំយកទៅផ្សព្វផ្សាយនៅលើពិភពលោក ។

យុវតីវ័យ២២ឆ្នាំជនជាតិបារាំងរូបនេះ បានអះអាងទៀតថា នាងមិនត្រឹមតែចូលចិត្តគុនខ្មែរនោះទេ នាងក៏ចូលចិត្ត និងចង់បានបុរសខ្មែរយកធ្វើជាគូជីវិតថែមទៀតផង ព្រោះថា បុរសខ្មែរមានចរិកលក្ខណៈសុភាពរាបសារចេះស្រលាញ់និងយល់ចិត្តស្រី្តជាភរិយាច្រើន។

សូមបញ្ជាក់ថា យវតីជនជាតិបារាំង អេ ម៉ា បានហ្វឹកហាត់គុនខ្មែរក្នុងក្លិបប្រដាល់គុនខ្មែរ SUOER FIGHT & GMYនៃសមាគមកីឡាកងយោធពលខេមរភូមិន្ទ ប្រកួតលើកទី១ក្នុងព្រឹត្តិការណ៍បុណ្យលើកទី១០ ជុំទី៣ ទទួលបានជ័យជម្នះលើកីឡាការិនីសៃ សីហា មកពីក្លិប អម្ពារាម សមាគមកីឡា ខេត្តសៀមរាប ដោយប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ឈ្នះដោយគ្រូពេទ្យបញ្ឈប់ទឹកទី១វាយបែកដោយប្រកែង៕

អត្ថបទ ៖ ជាវ ចន្ធូ
រូបភាព ហ្វិក ៖ លោក ថេត វិចិត្រ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner