ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការ និងភា
ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ហើយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ វប្បធម៌ និងសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងអនុវត្តតួនាទីត្រួតពិនិត្យ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)។
សម្តេចប្រធានរដ្ឋសភាក៏បានស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមក្នុងការជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់ CLV ដោយឈរលើគំនិតផ្តួចផ្តើម “ប្រទេសបី គោលដៅទេសចរណ៍តែមួយ” ការលើកកម្ពស់ពាណិជ្ជកម្មឌីជីថល ការបង្កើនសមត្ថភាព និងភាពធន់នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ CLV ស្របតាមចក្ខុវិស័យ របស់សម្តេចតេជោ ក្នុងការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជននិងប្រជាជន នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួម។


#ams1minute