ពលរដ្ឋនិងនិស្សិតខ្មែរក្នុងប្រទេសជប៉ុន បន្តផ្ញើសារគាំទ្រដំណើររបស់សម្តេចធិបតី (Video Inside)
ព័ត៌មានជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានជប៉ុនលើកទី៥០ បានញ៉ាំងឱ្យមានក្រុមនិស្សិតខ្មែរ និងពលរដ្ឋខ្មែររស់នៅទីនោះ បន្តផ្ញើសារស្វាគមន៍ និងការរង់ចាំជួបសំណេះសំណាល។
សម្តេចធិបតី និងបណ្តាមេដឹកនាំប្រទេសអាស៊ានទាំងអស់នឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានជប៉ុនលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលនឹងមានរវាងពីថ្ងៃទី១៦ ដល់១៨ធ្នូ ក្នុងរដ្ឋធានីតូក្យូ។
ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា គឺមានចាប់តាំងពីឆ្នាំ១៩៥៣មក។ ឆ្នាំនេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។
ទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំង២នេះហើយ បានធ្វើឱ្យនិស្សិត និងពលករខ្មែរ រស់នៅក្នុងប្រទេសជប៉ុន បានសម្តែងក្តីរីករាយជាខ្លាំង នៅគ្រាបានដឹងដំណឹងថា សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នឹងបំពេញទស្សនកិច្ច ក្នុងរដ្ឋធានីតូក្យូ នាប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
ជប៉ុនបានជួយកម្ពុជាជាច្រើនលើការអភិវឌ្ឍន៍ប្រទេស តាមរយៈការបណ្តាក់ទុន, ការ អភិ វឌ្ឍន៍ធនធានមនុស្ស, ការផ្តល់ជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសដើម្បីជម្រុញកំណើនសេដ្ឋ កិច្ច ជាតិនិងការកាត់បន្ថយភាពក្រីក្រ។
ជំនួយជប៉ុនបច្ចុប្បន្នត្រូវគេឃើញថាបានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំ ទូលាយ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, វិស័យសុខាភិបាល, អប់រំ, ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីនជាដើម។