រកឃើញសារធាតុ Sodium Hydrosulfite ក្នុងខ្ញីហាន់ស្រេច (Video Inside)

សារធាតុគីមីហាមឃាត់សូដ្យូម អ៊ីដ្រូស៊ុលហ្វីត Sodium Hydrosulfite ត្រូវបានសមត្ថកិច្ច បានរកឃើញនៅក្នុងខ្ញីហាន់រួច ចំនួន ២៥គីឡូក្រាម ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមមន្ត្រីជំនាញ សូដ្យូម អ៊ីដ្រូស៊ុលហ្វីត គឺជាសារធាតុមានជាតិពុលបន្ថែមលើអាហារ ដើម្បីបង្កើនរសជាតិ។ សូដ្យូម អ៊ីដ្រូស៊ុលហ្វីត ត្រូវបានអាជ្ញាធរបានរកឃើញនៅក្នុងទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយមួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ។

ការទទួលទានផលិតផលម្ហូបអាហារ ដែលមានជាតិសារធាតុគីមីសូដ្យូម អ៊ីដ្រូស៊ុលហ្វីត នឹងបង្កផលវិបាកក្នុងសារពាង្គកាយមនុស្ស ដែលអាចបណ្តាលឱ្យពិបាកដកដង្ហើម, សម្ពាធឈាមចុះទាប, វិលមុខ, ឈឺពោះ, ក្អួតចង្អោរ និងរាគរូស និងអាចបណ្តាលឱ្យបាត់បង់ជីវិតបាន។

សមត្ថកិច្ចបានថ្លែងថាគេកំពុងស្រាវជ្រាវបន្តថែមទៀត លើអ្នកនាំចូលសារធាតុគីមីខុសច្បាប់នេះ ដើម្បីការចាត់វិធានការដាក់ទោសតាមផ្លូវច្បាប់។

ads banner