រដ្ឋមន្ត្រីថាមពលបារាំងធ្វើទស្សនកិច្ច នៅកសិដ្ឋានខ្យល់បណ្តែតទឹក

ប៉ារីស៖ រដ្ឋមន្ត្រីក្រសួងថាមពលនៃប្រទេសបារាំង លោកស្រី Agnes Pannier-Runacher បានធ្វើទស្សនកិច្ច នៅកសិដ្ឋានខ្យល់បណ្តែតទឹកដំបូងគេ របស់ប្រទេសមួយនេះ។

លោកស្រី Agnes Pannier-Runacher រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសបារាំង កាលពីថ្ងៃព្រសហ្បតិ៍ សប្តាហ៍នេះ បានធ្វើដំណើរ តាមរយៈការជិះទូក ជាមួយក្រុមអ្នកជំនាញ ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន ទៅកាន់ទីនោះ។

ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើង ដើម្បីទស្សនាកសិដ្ឋានខ្យល់បណ្តែតទឹកដំបូងគេ ប្រកបដោយភាពច្នៃប្រឌិត នៅឯតំបន់ឆ្នេរសមុទ្រ Fos-sur-Mer ភាគខាងត្បូង ប្រទេសបារាំង។

ប្រទេសបារាំងសង្ឃឹមថា នឹងសាងសង់កសិដ្ឋានខ្យល់បែបនេះ បន្ថែមទៀត នៅតាមបណ្តោយឆ្នេរអាត្លង់ទិក និងភាគខាងត្បូងរបស់ខ្លួន នៅឆ្នាំ២០៥០។

គោលបំណងសំខាន់នៃការសាងសង់គឺដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងបង្កើនចំណែកនៃថាមពលកកើតឡើងវិញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner